Home សង្គម ឡានឡង់គ្រីស័របើកលឿនដូចហោះ បួងចង្កូតបត់ចូលផ្លូវមិនផុត ជ្រុលបុកចូលផ្ទះពលរដ្ឋទាំងកម្រោល

ឡានឡង់គ្រីស័របើកលឿនដូចហោះ បួងចង្កូតបត់ចូលផ្លូវមិនផុត ជ្រុលបុកចូលផ្ទះពលរដ្ឋទាំងកម្រោល

0

ភ្នំពេញ៖ រថយន្តម៉ាកតូយូតាឡង់គ្រីស័រ ស៊េរីទំនើបបានបើកក្នុងល្បឿនលឿន បួងចង្កូតបត់ចូលផ្លូវមិនផុត ជ្រុលទៅបុកផ្ទះពលរដ្ឋទាំងកម្រោល កណ្តាលយប់។ ហេតុការណ៍នេះបានកើតឡើង នៅផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងជាង២ រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តឡង់គ្រីស័របើក តាមផ្លូវសហព័ន្ធរុស្ស៊ីក្នុង ល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានបួងចង្កូតបត់ចូលផ្លូវ តែមិនផុតក៏ជ្រុលបុកចូល ផ្ទះពលរដ្ឋទាំងកម្រោល បណ្តាលឱ្យរងការខូចខាតសម្ភារជាច្រើន។ ចំណែកឯរថយន្តបង្ករងការ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយមកសមត្ថកិច្ច ផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកឱ្យភាគីម្ចាស់ផ្ទះ និងខាងរថយន្តបង្កចរចាគ្នា ហើយភាគីរថយន្តបង្កព្រមសង ថ្លៃជួសជុលផ្ទះចំនួន ២.៧៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

Previous articleរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤១១នាក់ទៀត ជាសះស្បើយ ៣០៦នាក់ និងស្លាប់ ១៧នាក់
Next articleកង់បីបុកម៉ូតូឆ្លងផ្លូវ ជ្រុលធ្លាក់ ប្រឡាយទឹកស្អុយ