ភ្នំពេញ៖ កាលពីម៉ោង៨យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ម្តាយរបស់ជនរងគ្រោះ ដែលជាកុមារាអាយុ ១២ឆ្នាំម្នាក់ បានវិលត្រលប់មកបន្ទប់ជួលវិញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបានទួទលព័ត៌មានថា គេបានរកឃើញកូនប្រុសរបស់គាត់ ក្នុងស្ថានភាពមិនដឹងខ្លួន។ ពេលមកដល់វិញ គេបានប្រាប់ថាអ្នកជិតខាង បានរកឃើញជនរងគ្រោះ ដេកស្លាប់នៅលើឥដ្ឋការ៉ូ ក្នុងបន្ទប់ផ្សេងទៀត។
កម្លាំងសមត្ថកិច្ចបានទទួលដំណឹង ហើយបានចុះទៅពិនិត្យ នៅកន្លែងកើតហេតុ។ អង្គភាពការពារកុមារ (CPU) ក៏បានទទួលដំណឹងហើយបាន បញ្ជូនក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារ បច្ចេកទេសវិទ្យាសាស្រ្ត (FST)។
កន្លែងកើតហេតុត្រូវបានកំណត់។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ការិយាល័យព្រហ្មទណ្ឌ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព។
កុមាររងគ្រោះបានរងរបួសធ្ងន់មួយចំនួន ដែលបង្កអោយស្លាប់នៅនឹងកន្លែង។ យើងក៏បានទទួលដំណឹងបន្ថែមថា ជនរងគ្រោះបាត់ខ្សែក និងលុយមួយចំនួនដែរ។ អង្គភាពការពារកុមារ (CPU) ជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមសហការ បង្កើតក្រុមការងារចម្រុះ INDIA21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើ ករណីឃាតកម្មដ៏សាហាវនេះ ៕