ភ្នំពេញ៖ កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន ២នាក់ប្ដីប្រពន្ធ កាលពីរសៀលថ្ងៃទី២៥ សីហា ឆ្នាំ២០២១ នៅចំណុចចំការស្វាយភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង ២នាក់រួមមាន៖ ១-ឈ្មោះ អុល ចិន្តា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន), ២-ឈ្មោះ ក្តិប គា ហៅអាប្រុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជា សារធាតុញៀនចំនួន ៥កញ្ចប់ធំ ៤ តូច ១, ម៉ូតូ ១គ្រឿងម៉ាកC១២៥ ពណ៏ខ្មៅសេរីឆ្នាំ២០១៨, ទូរស័ព្ទម៉ា OPPO-១គ្រឿង ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ បានចេញល្បាតមកដល់ ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យ កំពង់ជិះម៉ូតូឌុបគ្នាពេលនោះ សមត្ថកិច្ចក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅ ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់ធំ ៤តូច ១ ដែលជនសង្ស័យបានដាក់លាក់ទុក ក្នុងហោប៉ៅខោមុខខាងស្តាំ រួចឃាត់ខ្លួនរាយការណ៍ ជូនលោកអធិការនាំជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួន ដែលបានទិញពីឈ្មោះ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ តេណាត់គ្នាយកនៅចំណុច មុខរោងចក្រតុកត្តាភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ២លានរៀល ។
ជនសង្ស័យរួមនិងវត្ថតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីនៃច្បាប់ ៕