ភ្នំពេញ៖ ពលរដ្ឋនិងម្ចាស់ផ្ទះនាំគ្នា ដេញចាប់បានចោរម្នាក់ ដែលជិះកង់មកឈប់មុខផ្ទះ ហើយចូលទៅឆក់ទូរស័ព្ទ ពីបុរសម្នាក់ក្នុងបន្ទប់ រួចព្យាយាមរត់គេចខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
ជនសង្ស័យមានឈ្មោះ ប្រេស ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់កាកាបទី១ ។
ម្ចាស់ផ្ទះបានឱ្យដឹងថា ពួកគាត់ អង្គុយក្នុងបន្ទប់ យកទូរសព្ទមកចុចលេង ស្រាប់តែមានជនម្នាក់ម្នាក់ជិះកង់ មកឈប់នៅមុខបន្ទប់ ហើយរត់ចូលទៅឆក់ ទូរសព្ទម៉ាកហាយហ្វូន អ៊ិចម៉េកពីដៃ បានសម្រេច ហើយព្យាយាមរត់គេចតែពួកគាត់ជាម្ចាស់ផ្ទះ និងពលរដ្ឋដេញចាប់ បានហើយប្រគល់ឱ្យ សមត្ថកិច្ច៕




