ប្រពន្ធទ្រាំលែងបាន ប្ដឹងសមត្ថកិច្ចចាប់ប្ដីដាក់គុក ព្រោះតែធ្វើរឿងនេះញយដងពេក

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២៥ ខែសី ហា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ខ្លួន លេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុង ករណីធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តដោយសហព័ន្ធ (បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងគ្រួសារ)។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសជនសង្ស័យឈ្មោះ ធំ សារី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ និងជនរងគ្រោះជាប្រពន្ធឈ្មោះ រឿន សារីម អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជាមួយគ្នា។ ក្នុង នោះសមត្ថកិច្ចបានដកហូតបានវត្ថុតាងមាន៖ ១/អំបែងកញ្ចក់មួយចំនួន, ២/កាំបិតប៉័ងតោប្រវែង៣០សង់ទីម៉ែត្រចំនួន០១។

យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ឲ្យដឹងពីរឿងហេតុថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះឈ្មោះ រឿន សារីម ភេទស្រី អាយុ៣៥ឆ្នាំ កំពុងអង្គុយនៅក្នុងផ្ទះលេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ ធំ សារី ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) ដើរចូលក្នុងផ្ទះសុំលុយពី ជនរងគ្រោះយកទៅស៊ីចាយ តែជនរងគ្រោះមិនឱ្យ រួចជនសង្ស័យខឹងក៏បានយកកាំបិតកាប់តុ ទូរ ទ្វារកញ្ចក់ បោកចានឆ្នាំង និងសម្ភារៈផ្សេងៗទៀត នៅក្នុងផ្ទះបណ្តាលឱ្យខូចខាតមួយចំនួន ។

សមត្ថកិច្ចបន្តថា ដោយឃើញសភាពការណ៍ សាហាវយ៉ាងដូច្នេះ ជនរងគ្រោះបានមករាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃវែង ឱ្យជួយអន្តរាគមន៍ រួចសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃវែង ក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាង១/អំបែងកញ្ចក់មួយចំនួន, ២/កាំបិតប៉័ងតោប្រវែង ៣០សង់ទីម៉ែត្រចំនួន១ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវីធីច្បាប់ ។

គួររំលឹកថា កន្លងមកជនសង្ស័យធ្លាប់ បានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ, វ៉ៃបំផ្លិចបំផ្លាញទ្រព្តសម្បត្តិក្នុងគ្រួសារ និងយកទ្រព្យសម្បត្តិក្នុងផ្ទះ ទៅលក់ស៊ីចាយ និងទិញគ្រឿងញៀនជក់ជាច្រើន លើកច្រើនសារមកហើយ ទើបជនរងគ្រោះជាប្រពន្ធ ក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ នៅពេលនេះតែម្តង ៕