ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ចោរបានម្នាក់ ក្នុងចំណោម ៤នាក់ ករណីចូលលួចម៉ូតូដែលម្ចាស់ ចតទុកនៅមុខផ្ទះ ហើយម្ចាស់សហការ ជាមួយនគរបាលតាមចាប់បាន។
ករណីនេះបានកើតឡើង នៅផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោងជាង២ រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ លី លន់ ភេទប្រុស អាយុ៣៧ឆ្នាំ។
ក្រោយមកមន្ត្រីនគរបាលមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុសួរនាំ ម្ចាស់ម៉ូតូដែលចោរលួចម៉ូតូ ចេញពីម្តុំផ្សាកណ្តាល សមត្ថកិច្ច ខណ្ឌទួលគោកទំនាក់ទំនង ទៅខាងខណ្ឌដូនពេញឱ្យមកយក ជនសង្ស័យទៅសាកសួរបន្ត និងចាត់ការទៅតាមច្បាប់ ៕

