Home សង្គម ចាប់ក្រុមអ្នករត់កង់បី ប្រមូលផ្ដុំគ្នាផឹកស៊ី តាមទីសាធារណៈ

ចាប់ក្រុមអ្នករត់កង់បី ប្រមូលផ្ដុំគ្នាផឹកស៊ី តាមទីសាធារណៈ

0

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានចុះចាប់ក្រុមអ្នករត់កង់បី ប្រមាណជាង ១០នាក់ កំពុងប្រមូលផ្ដុំគ្នាផឹកស៊ី តាមទីសាធារណៈ តែដកហូតកង់បីចំនួន ១០គ្រឿង ឯមនុស្សរត់បាត់អស់។

ការចុះបង្ក្រាបនេះបានធ្វើឡើង នៅម្តុំក្បែរព្រះសក្យមុនីចេតិយ៍ ក្នុងសង្កាត់ច្រះចក ខណ្ឌដូនកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។ មុនពេលកម្លាំងអាជ្ញាធរ ទៅដល់ក្រុមអ្នករត់កង់បីទាំងអស់ ដែលកំពុងប្រមូលផ្តុំគ្នាផឹកស៊ី បានរត់ចោលម៉ូតូកង់បី បាត់អស់ទើបកម្លាំង ដកហូត និងបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា រដ្ឋបាលរាជធានីកំពុងយកចិត្តទុកដាក់ ពីបញ្ហាការប្រមូលផ្ដុំជួបជុំ ខុសពីគោលការណ៍ និងសេចក្ដីណែនាំ ព្រោះអាជ្ញាធរគ្រប់ លំដាប់ថ្នាក់កំពុងចូលរួម បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឬវីរុសបំប្លែងថ្មី ប្រភេទដាតា ។

កម្លាំងអាជ្ញាធរបាន យកម៉ូតូកង់បីទាំងអស់ ទៅរក្សាទុកនៅនគរបាលខណ្ឌដូនពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

 

Previous articleអាមេរិក និងសម្ព័ន្ធមិត្តព្រមាន ពីវត្តមានរបស់ក្រុមតាលីបង់ នៅព្រលានយន្តហោះក្រុងកាប៊ុល 
Next articleទុកម៉ូតូមុខផ្ទះ ចោរលួចទៅបាត់ រត់ទៅប្ដឹងសមត្ថកិច្ច ចាប់បានម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់