ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៩និង០០នាទីយប់ មានបុរសម្នាក់ឈ្មោះ ងួន លី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានថតផ្លែមៀនបង្ហោះវីដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារញុះញង់បំផុសបំផុល អោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើ ចំណាត់ការរបស់រាជរដ្ឋាភិបាល ជុំវិញការទិញផ្លែមៀន ពីម្ចាស់ចំការមៀនដែលក្រីក្រ។
បុគ្គលខាងលើ ក៏បានព្យាយាមថតវីដីអូចោទប្រកាន់ ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ ជាមួយម្ចាស់ចំការមៀន។
រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុគ្គលខាងលើឈ្មោះ ងួន លី ពីបទញុះញង់បំផុសបំផុល ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ នៅពេលនេះ សមត្ថកិច្ចជំនាញបានរៀបចំ បញ្ជូនសំណុំរឿង និងជនសង្ស័យសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕