យប់ថ្ងៃទី២៤! ឃាត់ខ្លួន អ្នកល្មើសបម្រាមជាង ៣៥០នាក់ បញ្ជូនទៅតុលាការម្នាក់ និងពិន័យជាប្រាក់ ៣លានរៀល

0

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ៣៥២នាក់នាក់ ក្នុងនោះបញ្ជូនទៅតុលាការម្នាក់ និងពិន័យជាប្រាក់ចំនួន ៣,០០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣១ករណី៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៣៥២នាក់ (បញ្ជូនទៅតុលាការ) ១នាក់
២.ឃាត់យានយន្ត (រថយន្ត ៣២គ្រឿង និងម៉ូតូ ៦៥គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៣,០០០,០០០រៀល។