ជាប់គុក ព្រោះទប់ទល់នឹង តណ្ហាខ្លួនឯងមិនបាន…!

0

ភ្នំពេញ៖ នៅវេលាម៉ោង ១៨:២០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ស្ថិតនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ម៉ី ចន្ទ័ឧសភា (ហៅត្រេស) ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម១៥ ឆ្នាំ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះឈ្មោះ រ៉ុម ស៊ីផា ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាដកហូតមានទូរស័ព្ទ ១គ្រឿង បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកំពុង ចាត់ការតាមនីតិវិធី។