ភ្នំពេញ៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ សាខា ក.ប.ប. រាជធានីភំ្នពេញ បានបន្តសកម្មភាពចុះបង្ក្រាប បទល្មើសដែលផ្ទុយនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាលទ្ធផល ត្រូវបានរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង ក្នុងចំណោម ៨ទីតាំង បានប្រកបអាជីវកម្មប្រេងឥន្ធនៈ ដោយមិនស្មោះត្រង់ និងត្រូវបានមន្ត្រីជំនាញ ចាត់វិធានការតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញបានដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៩គីឡូក្រាម ពីម៉ាតលក់ទំនិញចំនួន ២ទីតាំង ដែលទំនិញទាំងនោះរួមមាន កូកាកូឡាដប និងខ្ទិះដូងកំប៉ុងផងដែរ ៕