ឡានបុកម៉ូតូផ្ទប់នឹង គូថឡានមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទ្រុងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-0582 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងកើតទៅទិសខាងលិច បានទៅបុកពីក្រោយម៉ូតូ ១គ្រឿង ម៉ាក EXCITER ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ យ៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរស្របទិសគ្នា ហើយបានរុញផ្ទប់ម៉ូតូទៅនឹងគូថរថយន្ដ ១គ្រឿងទៀតមិនស្គាល់ម៉ាក ដែលកំពុងតែបើកបរស្របទិសគ្នាដែរ បណ្តាលអោយបុរស អ្នកបើកបរម៉ូតូស្លាប់ នៅហ្នឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា ចំពោះសពបានប្រគល់ជូន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំងពីរគ្រឿងបានប្រគល់អោយ ទៅការិយាល័យនគរបាលចរាចរណ៍ ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនិតីវិធី ៕