ឡានធុនធំផ្លាកលេខ ខ.ម បើកកៀម៉ូតូយុវជន ២នាក់ ដួលកិនពីលើ បែកប្រអប់ជើងម្នាក់ និងបាក់ដៃម្នាក់

0

ភ្នំពេញ៖ រថយន្តធុនធំ ពាក់ផ្លាកលេខខេមរភូមិន្ទ (ខ.ម) បើកលឿនគេចពី គោដើរឆ្លងផ្លូវបានកៀម៉ូតូ រួចកិនលើជនរងគ្រោះម្នាក់ ឱ្យបែកប្រអប់ជើង ម្នាក់ទៀតបាក់ដៃរងរបួសធ្ងន់។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើង នៅមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ ។

ជនរងគ្រោះឈ្មោះ ហៅរ៉ន អាយុ ៣០ឆ្នាំ ស្នាក់នៅខណ្ឌឬស្សីកែវ បែកប្រអប់ជើង និងម្នាក់ទៀតឈ្មោះ ហៅ សុខ រងរបួសបាក់ដៃ។ ចំណែកឯតៃកុងរថយន្ត បង្កព្យាយាមបើករត់ទៅមុខ តែត្រូវពលរដ្ឋដេញចាប់បាននៅ គល់ស្ពាន ព្រែកព្នៅ។

សមត្ថកិច្ច ផ្នែកជំនាញចរាចរណ៍ បានចុះមកយកតៃកុង និងរថយន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រង់ចាំភាគីចូលខ្លួនដោះស្រាយ ៕