ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង កាលពីរសៀលថ្ងៃទី២២ ខែសីហា បានស្រាវជ្រាវតាមចាប់បានហើយ បុរសជាកូនដែលដុតផ្ទះម្តាយ ឱ្យឆេះខ្ទេចរួចរត់គេចខ្លួននោះ។
ករណីដុតបំផ្លាញផ្ទះនេះ កាលពីថ្ងៃទី២១ ខែសីហា នៅភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ យុន ផាត ភេទ ស្រី អាយុ ៦៨ឆ្នាំនៅភូមិ ឃុំ កើតហេតុ។
ជនសង្ស័យជាកូនប្រុសឈ្មោះ សេន ម៉ៅអាយុ ៣២ឆ្នាំ នៅជាមួយម្តាយ។ មូលហេតុសុំលុយម្ដាយ ដើម្បីយកលុយទៅសងបំណុលគេ តែម្តាយមិនឱ្យទើបដុតផ្ទះចោល។
ក្រោយដុតផ្ទះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី២២ ខែសីហា កម្លាំងនគរបាលបានចាប់ខ្លួនជននេះ ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕



