ភ្នំពេញ៖ មន្ត្រី ក.ប.ប. ប្រចាំខេត្តសៀមរាប បានរកឃើញទំនិញចំនួន ២៥១.៧៩គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ខណៈពេលកំពុងចុះត្រួតពិនិត្យ បណ្តាផ្ទះលក់ទំនិញនិងឃ្លាំងស្ទុកនានា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីបានរកឃើញ ទំនិញដូចជាទឹកដោះគោ ស្រាបៀរ មីកំប៉ុង ស្ករអំពៅ ដុំស៊ុប និងភេសជ្ជៈមួយចំនួនខាងលើ មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ លើម្ចាស់ទំនិញទៅតាមនីតិវីធី ដែលមានចែងក្នុងច្បាប់ និងដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោល នៅពេលក្រោយ ៕




