ភ្នំពេញ៖ រថយន្ត១គ្រឿង បានក្រឡាប់បណ្តាលឲ្យផ្ទុះឆេះ ខណៈកំពុងបើកបរ ដែលហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលា០៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួកខេត្តសៀមរាប ។
លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរង ទទួលការិយាល័យបង្ការ ពន្លត់អគ្គីភ័យនិងសង្រោះ បានអោយដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ទើបបណ្ដាលឱ្យរថយន្ដរេចង្កូតខុសផ្លូវ ហើយបុកគល់ឈើបណ្ដាលឱ្យ ក្រឡាប់ផ្ទុះឆេះរថយន្តតែម្តង ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យរបស់ អធិការដ្ឋានស្រុកពួក ទឹកអស់ចំនួន ០១ឡាន ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង ៦និង១៥នាទី ថ្ងៃខែឆ្នាំដដែល តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕



