ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា (ដុតផាសអាប់) ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥ព្រឹក ត្រង់ចំណុចខាងមុខផ្ទះលេខ៤៥០ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ផាសអាប់ឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី (ផាសអាប់) ទីលំនៅផ្ទះលេខ៤៥០ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់មានឈ្មោះ ប៊ូ គន្ធរ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សម្ភារៈខូចខាត៖ កង់បីឥណ្ឌាម៉ាក Baja ពណ៌លឿង ពាក់ស្លាកកលេខភ្នំពេ1GH-8893 ឆេះខូចខាតទាំងស្រុង ។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាង សំណុំរឿងអនុវត្តតាមនីតិវិធី បន្ទាប់ពីមានចម្លើយ សារភាពរបស់ជនដៃដល់ និងមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញផងដែរ ៕