ក្រុមចោរ ៤នាក់ ជាប់ខ្នោះសមត្ថកិច្ច ព្រោះលួចម៉ូតូ ១គ្រឿង

0

ភ្នំពេញ៖ កាលពីថ្ងៃទី​១៥​ និងទី១៦ ខែ​សី​ហា​ ឆ្នាំ​២០២១​​ នៅ​ចំណុច​ភូមិ​កន្សៃប​ន្ទាយ​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់​ដំ​បង​ និងចំណុចភូមិវត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​អនុវត្តតាមយោបល់ ដឹកនាំរបស់លោ​ក​ឧត្ដមសេនីយ៍​ទោ​ សាត​​ គឹមសាន​ ស្នង​ការន​គរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោ​បល់របស់ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរង​ផែនការងារ​នគរ​បាល​ព្រហ្ម​ទណ្ឌ ​និង​ដោយមានការសម្រប​សម្រួ​ល លើនីតិវិ​ធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អម​សាលាដំបូងខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហ​ការ​ណ៍​ជាមួយ​កម្លាំង​ អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​មោងឫស្សីដែល​ដឹកនាំ ​ដោយ​លោក​វរសេនីយ៍ឯក​ ស​ គឹមឡុង​​ ជាអធិ​ការនគរបាលស្រុកចុះ​ប្រតិ​បត្តិការ​បង្ក្រាប​ករណី​អំពើលួច​ (​យក​ម៉ូតូ​)​ ១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ ជនសង្ស័យ​ចំនួន ៤នាក់​ មក​កាន់​​ស្នងការដ្ឋាន ​ដើម្បីសាកសួរស្រាវ​ជ្រាវ ។

ជនសង្ស័យទាំង ៤នាក់រួមមាន៖ ១-ឈ្មោះ​ សេង​ វីឡៃ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។ ២-ឈ្មោះ​ចេង​ វី​ ភេទប្រុស​ អាយុ​ ២៣​ឆ្នាំ​មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។ ៣-ឈ្មោះ​ ជុន​ សុភា​ភេទប្រុស​ អា យុ​២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកព្រះស្តេច​សង្កាត់​ព្រែកព្រះ​ស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។ ៤-ឈ្មោះ​សឿន​ ស៊ី​ថេត​ហៅ​វែង​ភេ​ទប្រុ​ស​ អា​យុ​​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរដំបង​ ឃុំ​អូរដំបង​២​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។

សូមជម្រាបជូនថា​ កាលពី​ថ្ងៃទី​៣១​ខែ​ កក្កដា​ ឆ្នាំ​ ២០២១​វេលាម៉ោង​ ០៩និង​០០​ នាទី​ នៅ​ចំណុច​ ក្រុមទី​០៣​ ភូមិ​រាំងកេសី​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបងជនសង្ស័យ​ខាងលើ បានរួមគ្នា​ធ្វើសកម្មភាព​លួច​យក​ម៉ូតូ​ ម៉ាក​ HONDA CLIC​K​ពណ៌​ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់​ស្លាកលេខ​បាត់​ដំបង​ 1AC-6990​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​រឹម​ ចាន់​ថន​ភេទប្រុ​ស​​ អាយុ​ ៣៨​ឆ្នាំ​ មានទីលំនៅ​ចំណុច​កើត​ ហេតុ​ខាងលើ​ ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល​ ហើយឆ្លង​តាម​រយៈការ ស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខ​សញ្ញាបានរហូតឈានដល់ ការឃាត់​ខ្លួនតែម្តង។

វត្ថុតាង​ដកហូត​រួម​មាន​៖ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ HONDA CLICK ពណ៌​ ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ លេខតួ-​ម៉ាស៊ីន​ 802​8462គ្មានស្លាកលេខ​ (​ជា​របស់​ជនរងគ្រោះ​)​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ ​បាន​រៀបចំសំណុំ​រឿង​បញ្ជូន​ ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ ការ​បន្ត​តាម​នីតិវិធីច្បាប់ រីឯវត្ថុតាងម៉ូតូបានប្រគល់ជូនម្ចាស់វិញ ៕