ភ្នំពេញ៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សាខា ក.ប.ប. រាជធានី ភំ្នពេញ បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ/ដេប៉ូ បានចំនួន ៨ទីតាំងក្នុងនោះ ៨ស្ថានីយ/ដេប៉ូ ដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាម ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
ដោយឡែក តាមរយៈការចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងស្ថានីយ/ដេប៉ូ ចំនួន៩ ទីតាំង ក្នុងនោះ២ស្ថានីយ/ដេប៉ូ ត្រូវបានរកឃើញភាពមិនអនុលោម ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។



