ភ្នំពេញ៖ ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមន្ទីរជំនាញស្រាវជ្រាវពត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋានអហក្រុងព្រះសីហនុចំនួន ១០នាក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក សុង កុសល មេ/រង អហខេត្ត សម្របសម្រួលនិតិវិធី ដោយលោកព្រះរាជអជ្ញាររង ពេញ ពិសិដ្ឋ បានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ក្រុម២ភូមិ៣ សង្កាត់១ ក្រុង-ខេត្ត ព្រះសីហនុ ពាក់ព័ន្ធករណី ញ៉ុះញ៉ុងអោយប្រព្រិត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាក្តេរិ៍ថ្នាក់ដឹកនាំ ជាសាធារណៈ តាមបណ្តាញពត៌មានសង្គម (tik tok ) ។
បច្ចុប្បន្ន កំពុងកសាងសំណុំរឿង តាមនិតិវិធីបញ្ចូនទៅតុលាការ ៕


