Raphael Varane និយាយទាំងរំភើបថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានភ្ជាប់ទំនាក់ទំនងជាមួយ Paul Pogba នៅ Manchester United ក្នុងនាមជាខ្សែការពារ ដែលមានតម្លៃខ្លួន ៤០ លានផោន (៥៥ លានដុល្លារ) ត្រៀមខ្លួនប្រយុទ្ធនៅ Old Trafford ។
ក្លិបបិសាចក្រហម បានចំណាយ ៤០ លានផោន (៥៥ លានដុល្លារ) ដើម្បីនាំយក Varane ពីក្លិបអធិរាជស Real Madrid នៅរដូវក្តៅនេះ ដោយបានបង្ហាញខ្សែការពារសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះ ជាផ្លូវការដល់អ្នកគាំទ្រ មុនការប្រកួតបើកឆាក Premier League ទល់នឹង Leeds កាលពីថ្ងៃសៅរ៍នេះ។
ការមកដល់របស់ Varane ហាក់ដូចជាផ្តល់កម្លាំងចិត្តដល់ក្រុមទាំងមូល ខណៈដែលពួកគេបានយកឈ្នះ ៥-១ ក្នុងនោះមាន ៤ គ្រាប់ដែល Pogba ជាអ្នកបង្កើតឱកាស។ Varane កំពុងទន្ទឹងរង់ចាំលេងជាមួយក្លឹបបិសាចក្រហម បន្ទាប់ពីក្លឹបមួយនេះទទួលបានជោគជ័យជាច្រើនឆ្នាំ នៅលើឆាកអន្តរជាតិ៕