អាណិតណាស់! ម្ដាយចុងចិត្តតិរច្ឆាន ដេញកូនចុងអាយុ ១៣ឆ្នាំ ចេញពីបន្ទប់ជួល ខណៈឳពុកកើតកូវីដ

0

ភ្នំពេញ៖ ឳពុកកើតកូវីដ១៩ ក្រុមគ្រូពេទ្យដឹកយកទៅព្យាបាល ស្រាប់តែម្ដាយចុងចិត្តតិរច្ឆាន ដេញកូនចុងអាយុ ១៣ឆ្នាំ ចេញពីបន្ទប់ជួល ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវសម្តេចជា ស៊ីម ក្នុងភូមិព្រែកលៀប (ផ្សារព្រែកខ្វិត) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្មេងប្រុសរូបនេះមានឈ្មោះ ផល លាភ អាយុ ១៣ឆ្នាំ មានឪពុកឈ្មោះ គាត ផល្លី ដែលមានវិជ្ជមានកូវីដ-១៩ ស្នាក់នៅបន្ទប់ជួល នៅកន្លែងបិទខ្ទប់ យកសំណាកខាងលើ ។ ចំណែកស្ត្រីជាម្តាយចុង ពុំបានស្គាល់ អត្តសញ្ញាណនោះទេ ។

បន្ទាប់ពីត្រូវម្តាយចុង បណ្តេញចេញក្មេងប្រុសនោះ លោកក៏បានឱ្យទូរស័ព្ទដៃមួយគ្រឿង និងបានដឹកយកទៅ បុរីរុងរឿង ដើម្បីប្រគល់ឱ្យអាជ្ញាធរ ខណ្ឌចាត់ចែង រកកន្លែងស្នាក់នៅឱ្យក្មេង ធ្វើចត្តាឡីស័កផងដែរ។ ប៉ុន្តែអ្វី ដែលគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីឪពុកទៅបាត់ ក្មេងប្រុសរូបនោះ ត្រូវបានម្តាយចុង ដេញចេញពីបន្ទប់ជួល នៅចំពោះមុខអាជ្ញាធរ ហើយអាជ្ញាធរនឹកហួសចិត្ត និងស្ត្រីជាម្តាយចុងរូបនោះផងដែរ ។

គួរបញ្ជាក់ថា លុះនៅវេលារសៀលថ្ងៃដដែលនេះ ទើបស្ត្រីជាម្តាយចុង រួមនឹងអ្នកជិតខាងដែលមិនទាន់ ធ្វើតេស្ដនោះក៏ត្រូវអាជ្ញាធរ និងក្រុមគ្រូពេទ្យចុះ យកសំណាក ប៉ុន្តែអវិជ្ជមានទាំងអស់ ព្រមទាំងម្តាយចុងផងដែរ ៕