យប់ថ្ងៃទី១៦! ឃាត់ខ្លួនអ្នកល្មើបម្រាម ជាង២ពាន់នាក់ ពិន័យជាប្រាក់ជាង១៤លានរៀល

0

ភ្នំពេញ៖ នាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ចំនួន២,៥៤០នាក់ និងពិន័យជាប្រាក់ចំនួន១៤,២០០,០០០រៀល ។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,១៩៦​ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥៤០នាក់ (បញ្ជូនទៅតុលាការ) ៨នាក់​
២.ឃាត់យានយន្ត ចំនួន​ ១,១៦៦គ្រឿង​
៣.ពិន័យជាប្រាក់ ចំនួន ១៤,២០០,០០០រៀល៕