ភ្នំពេញ៖ បុរស ៣នាក់ នាំគ្នាចាប់ក្របីជំទង់ខ្លុះកន្លុះ ចៃដន្យភ្លាត់ស្នៀត ត្រូវក្របីវ័យធ្លាយពោះម្នាក់ និងរងរបួសស្រាល ២នាក់ ។ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចទំនប់កញ្ចុះស្ថិតនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះទី១.ឈ្មោះ រ៉ែម ប៉ុច ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឃុនមោឃ រងរបួសធ្ងន់ធ្លាយពោះ, ២.ឈ្មោះ មៃ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិច្រេស រងរបួសមុតត្រង់ក្បាលជង្គង់ (ស្រាល) និង៣.ឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិច្រេស រងរបួសមុតដៃ (ស្រាល) ។ ជនរងគ្រោះទាំងបីនាក់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗដែរ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ នាំគ្នាចាប់ក្របីជំទង់ មួយក្បាលដើម្បីខ្លុះកន្លុះ ។ ប៉ុន្តែខណ:នោះក្របី ប្រឹងរើបម្រាស់របូតពីដៃ ក៏ត្រូវក្របីវ័ធបណ្តាលឱ្យ មនុស្សរងរបួសជាបន្តបន្ទាប់តែម្តង ៕


