ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ សីហានេះថា «ជំនាញរាវគ្រាប់មិនទាន់ផ្ទុះ សំណល់ពីសង្គ្រាមក្នុងបាតដីក្រោមទឹក ក្នុងទឹក ក្នុងដី លើដី រហូតលើដើមឈើគឺថាអស់លទ្ធភាព តែគ្រាប់មិនទាន់ផ្ទុះទាំងនេះ ស្ថិតក្នុងភក់និងទឹកស្អុយខ្លាំងមែនហ្នង! មិនមែនគ្រាប់ស្អុយមិនផ្ទុះ ដូចពួកបរទេសខ្លះនិយាយនោះទេ តែគ្រាប់ក្លិនស្អុយតែម្តង! គ្រាប់មិនស្អុយឈប់ផ្ទុះនោះទេ បើមិនប្រយត្ន័មានតែមនុស្សទេដែលស្អុយ ព្រោះតែផ្ទុះគ្រាប់មិនទាន់ផ្ទុះ!» ។









