ភ្នំពេញ៖ ជនសង្ស័យពីនាក់ត្រូវសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង ដេញចាប់វាយខ្នោះ ខណៈដែលបានធ្វើសកម្មភាព ទាក់ឆ្កែពីប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារហើយនោះ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យទាំងពីនោះ សុទ្ធតែជាអ្នកធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយដែរ ។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ សីហា វេលាម៉ោង០៤និង០០នាទី នៅចំណុចភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យទាំង២នាក់
១-ឈ្មោះ សុវណ្ណ មករា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិលីបូរ ឃុំលីបូរ ស្រុកត្រាំងកក់ ខេត្តតាកែវ ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារព្រៃព្រៃសពីបទប្រើប្រាស់សារធាតុញៀន ។
ទី២-ឈ្មោះ ឌុច ឡុយ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០១ឆ្នាំ ពីបទអំពើលួច ។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានអោយដឹងថា ដោយទទួលព័ត៌មានពីពលរដ្ឋថា មានករណីក្រុមចោរ ធ្វើសកម្មទាក់ឆ្កែ កម្លាំងប៉ុស្តិរដ្ឋបាលកណ្តោក បានចេញចុះពួនស្ទាក់បង្ក្រាបបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងកម្លាំងជំនាញសមត្ថកិច្ចកំពុងសួរនាំ រួចនញ្ជូនទៅតុលាការ ចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕