មេបក្សយុវជនកម្ពុជា៖ វាជារឿងគួរឲ្យអស់ សំណើចខ្លាំងណាស់ ដែលកូវីដ១៩ បានឆ្លងមកលើខ្ញុំ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសថាខ្លួនឆ្លងជំងឺកូវីដ១៩ យ៉ាងអស់សំណើចបំផុត ព្រោះលោកមិនដែលដើរ ទៅណាទេហើយហាត់ប្រាណជារៀងរាល់ថ្ងៃ។

តាមរយៈហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានប្រកាសថា«វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ដែលកូវីដ19 វាបានឆ្លងមកលើខ្ញុំ ដោយខ្ញុំមិនដែលដើរទៅណាទេហើយខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃ គឺ2-3 ម៉ោងក្នុង
មួយថ្ងៃ អ្វីដែលគួរឲ្យសំណើចនោះគឺគ្រាន់តែខ្ញុំខានហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ ហើយឆ្លងមេរោគកូវីដ19តែម្តង។សុំបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះមេរោគនេះ»។