Home សង្គម កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៣៨នាក់ និងជាសះស្បើយ១៦៤នាក់ នៅខេត្តព្រៃវែង

កូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៣៨នាក់ និងជាសះស្បើយ១៦៤នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៦៤នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ និងមកពីខេត្តតាកែវ ចំនួន១នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.២១៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤.៤៣៤នាក់ និងកំពុងសម្រាកព្យាបាល៦៩២នាក់ ស្លាប់៩២នាក់៕

Previous articleយប់ថ្ងៃទី១៤! ឃាត់ខ្លួន អ្នកល្មើសបម្រាម ជាង២ពាន់នាក់ បញ្ជួនទៅតុលាការ២៥នាក់ និងពិន័យជាប្រាក់ជាង៣៧លានរៀល
Next articleញៀនគុក! ចាប់ខ្លួនចោរទាក់ឆ្កែ ២នាក់ នៅស្រុកកណ្តាលស្ទឹង