Home សង្គម យប់ថ្ងៃទី១៤! ឃាត់ខ្លួន អ្នកល្មើសបម្រាម ជាង២ពាន់នាក់ បញ្ជួនទៅតុលាការ២៥នាក់ និងពិន័យជាប្រាក់ជាង៣៧លានរៀល

យប់ថ្ងៃទី១៤! ឃាត់ខ្លួន អ្នកល្មើសបម្រាម ជាង២ពាន់នាក់ បញ្ជួនទៅតុលាការ២៥នាក់ និងពិន័យជាប្រាក់ជាង៣៧លានរៀល

0

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,៥៣៨នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ២៥នាក់ និងពិន័យជាប្រាក់ ចំនួន ៣៧,៣០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,១២៩ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥៣៨នាក់ (បញ្ជូនទៅតុលាការ) ២៥នាក់
២.ឃាត់យានយន្ត ចំនួន ៩០៣គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៣៧,៣០០,០០០រៀល៕

Previous articleខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៤០នាក់ថ្មី ជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់
Next articleកូវីដ១៩៖ ស្លាប់ម្នាក់ រកឃើញថ្មី៣៨នាក់ និងជាសះស្បើយ១៦៤នាក់ នៅខេត្តព្រៃវែង