ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី ២នាក់ ប្រកបមុខរបរលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រោយរបងកាស៊ីណូ ស្ថិតក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោ ហេង បារាំង អធិការនៃអធិការ ដ្ឋាននគរបាលស្រុក ភ្នំព្រឹក ដឹកនាំកម្លាំងរួមសហការណ៍ជាមួយ កម្លាំងកងពលលេខ៥៣ កម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹកនិងកម្លាំងប៉ុស្តិ៍នគរបាល ការពារព្រំដែន អូររំដួល នៃវរ:សេនាតូចការពារព្រំដែនគោកលេខ ៨១៩ បានឃាត់ខ្លួន ពលរដ្ឋដែលកំពុងព្យាយាម នាំពលករលួចឆ្លងដែនចូល ទៅប្រទេសថៃ ដោយខុសច្បាប់ ចំនួន ០២នាក់ ៖
១-ឈ្មោះ កេ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ មា នទីលំនៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២-ឈ្មោះ ឃឿង ដន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ្រោយពោន ឃុំកំពង់ឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ក្រោយពេលឃាត់បាន សមត្ថកិច្ចសាកសួររួចមក ជនសង្ស័យឈ្មោះ កេ វណ្ណៈ បានសារភាពថា ខ្លួនពិតជាបាននាំពលករ លួចឆ្លងដែនចូលទៅ ប្រទេសថៃដោយខុសច្បាប់ ពិតប្រាកដមែន ក្នុងនោះបានរៀបរាប់បង្ហាញ ពីមេក្លោងផ្សេងទៀត ដែលជាអ្នកដឹកនាំបញ្ជាហើយ ពេលនេះកំពុងគេចខ្លួន។
ទោះជាយ៉ាងនេះក៏ដោយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនរូបគាត់ទាំងពីរនាកមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕