ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៧នាក់ និងស្លាប់២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៧៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៦០៧២នាក់ និងកំពុងសម្រាកព្យាបាល១.០៦៦នាក់ ស្លាប់៨០នាក់៕