រកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន២នាក់ ក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទDelta ក្នុងខណ្ឌ៧មករា

0

ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២នាក់ សម្រាប់ការចុះទៅធ្វើតេស្តប្រជាពលរដ្ឋរស់នៅ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅរសៀលថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ​២០២១ នេះ!។