ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.១៨០នាក់ ក្នុងនោះបានព្យា បាលជាសះស្បើយ៤.២៧០នាក់ និងកំពុងសម្រាកព្យាបាល៨១៩នាក់ ស្លាប់៩១នាក់៕