អ្នកជំងឺកូវីដ ចំនួន៧៨នាក់ បានជាសះស្បើយ និងរកឃើញថ្មី៩២នាក់ នៅខេត្តសៀមរាប

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៧៨នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥.៩៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៧១៤នាក់ និងកំពុងសម្រាកព្យាបាល២.១៧៧នាក់ និង ស្លាប់៦៥នាក់៕