សម្ដេចតេជោ៖ ក្នុងមួយជិវិតនេះ ជិះដំរីបានម្តង ព្រោះខ្លាចដំរី

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ក្នុងមួយជិវិតនេះជិះដំរីបានម្តង ព្រោះសម្ដេចខ្លាចដំរី។

នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងមួយជិវិតនេះជិះដំរីបាន ម្តងព្រោះខ្ញុំខ្លាចដំរី។ រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។ខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេ ពួកគាត់រៀបចំដំរីអោយខ្ញុំជិះ រីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហាន ឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។ ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំ ហើយ ទម្ងន់ទៀតសោត នៅក្រោម៦០គីឡូក្រាមនិង មិនទាន់ចេះវាយកូនគោលនៅឡើយ តែលេងបោះប៊ូលនិងលេងអុក»៕