គិតខ្លីម្ល៉េះ! នារីវ័យក្មេងម្នាក់ ប៉ុនប៉ងលោតទឹក សម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា

0

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ដោះស្រាយមិនចេញ បានសម្រេចចិត្តប៉ងទៅ លោតទឹក សម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋជួយទាន់ពេល។ ហេតុការណ៍នេះបង្កឲ្យ មានការភ្ញាក់ផ្អើលឡើង នៅម៉ោង ១និង២០នាទី រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីពីយុវតី ដែលប៉ងលោតទឹកសម្លាប់ខ្លួន បានឱ្យដឹងថា ខ្លួនមានវិបត្តិក្នុងគ្រួសារ ដោយពិបាកចិត្តគិតអ្វីមិនចេញ ក៏សម្រេចចិត្តទៅលោតទឹក សម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្ដងទៅ។ នាងក៏បានឱ្យដឹងដែរថា នាងរស់នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឱ្យដឹងថា មាននរីវ័យក្មេងម្នាក់ បានដើរឡើងលើស្ពាន ប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន តែត្រូវបាន ប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពាន បានចុះជួយទាញដៃទាន់ពេល និងនាំចុះទៅគោលដៅ រង្វង់មូលគួចការណុង ដែលជាគោលដៅ របស់សមត្ថកិច្ចប្រចាំជួយអន្តរាគមន៍។ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច ជួយសួរនាំរកសាច់ញាតិ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕