ម៉ាស៊ីនច្រូតស្រូវ ជាន់មីនតោន ផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាស៊ីនទាំងស្រុង

0

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ មានករណីម៉ាស៊ីនច្រូតស្រូវ ជាន់គ្រាប់មីនតោន ផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាសីនច្រូតស្រូវម៉ាកKubota ទាំងស្រុង។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិថ្មី ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។ កំលាំងជំនាញស៊ីម៉ាក់ និងកំលាំងសមត្ថកិច្ច បន្តស៊ើបអង្កេតករណីនេះ និងស្វែងរកព័ត៌មាន លំអិតអំពីស្ថានភាពចំការមីន នៅទីតាំងចំនុច ឆ្នាន់១នៃភូមិថ្មីនេះ។

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា សូមសំដែងនូវការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ដោយសារផ្ទុះគ្រាប់មីនតោន ស្ថិតក្នុងវាលស្រែ ដែលបានដាំដុះស្រូវជាច្រើនឆ្នាំហើយមកនេះ ។ សំណល់សង្គ្រាម ពិតជានៅតែបន្តគំរាមកំហែង សុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក ដីសុវណ្ណភូមិដើម្បី ជីវភាពរស់នៅរបស់ខ្លួន! ។