ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,៩១៧នាក់ និងយានយន្តចំនួន ១,១៧០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ចំនួន៤៣,១០០,០០០រៀល សរុប១,៣៤២ ករណី។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,៣៤២ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៩១៧នាក់
២.ឃាត់យានយន្ត ចំនួន ១,១៧០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ៤៣,១០០,០០០រៀល៕