កូវីដ១៩៖ ស្លាប់១២ ជាសះស្បើយ៧១៧នាក់ និងរកឃើញថ្មី៤៨៦នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសឹចក្ដីបរកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៨៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៧១៧នាក់ និងស្លាប់១២នាក់។

សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៣.៣៨៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៧.៧៥៤នាក់ និងស្លាប់១.៦១៤នាក់៕