ហ៊ានមែន! ចោរចិត្តឆៅ ចូលលួចសម្ភារៈ និងខ្សែភ្លើង ដល់ក្នុងការិយាល័យចរាចរណ៍ ក្រុងព្រះសីហនុ

0

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ ត្រូវបានអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី លួចសម្ភារ: ដែលចតចោល នៅការិយាល័យចរាចរណ៍ក្រុងព្រះសីហនុ។

យោងតាម ​ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១:០០នាទី អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានទទួលដែលបានធ្វើសកម្មភាព លួចសម្ភារ: និងខ្សែភ្លើងក្នុងរថយន្ត ដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ហើយចតទុកនៅទីតាំង ការិយាល័យចរាចរណ៍ នៅចំណុចក្រុមទី២០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ពីឈ្មោះ សោ សុវណ្ណរ៉ា ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារ: និងវត្ថុតាងដកហូត
១-ខ្សែភ្លើងតភ្ជាប់ក្នុងរថយន្តមួយចំនួន, សោរម៉ាលេត១,ដង្កាប់ចំនួន១, សោរអក្សរT១, សោរចិញ្ជៀនចំនួន ២ ។
២-ម៉ូតូចំនួន២គ្រឿង ម៉ាក Air.Blade ពណ៌ ក្រហម១គ្រឿង និងពណ៌ខៀវ១គ្រឿង(ម៉ូតូចាស់ៗ) ។
ជនសង្ស័យចំនួន៥នាក់
១-ឈ្មោះ គឺ វាសនា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ នាង រ៉ាឌី ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ នាង រ៉ាដំ ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ។
៤-ឈ្មោះ អូន វ៉ាន់ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។
៥-ឈ្មោះ ធី ជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទាំង៥នាក់ ស្នាក់នៅម្តុំរ៉ារថភ្លើង ក្រុមទី៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕