Home សង្គម កូវីដ១៩៖ស្លាប់២ រកឃើញថ្មី៣៦នាក់ និងជាសះស្បើយ៧២នាក់ នៅ​ខេត្តកំពង់ចាម

កូវីដ១៩៖ស្លាប់២ រកឃើញថ្មី៣៦នាក់ និងជាសះស្បើយ៧២នាក់ នៅ​ខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម ​បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៦នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៧២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៣នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

ដោយឡែក ចំពោះករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ បុរសជនជាតិខ្មែរ អាយុ ៥៤ឆ្នាំ រស់នៅភូមិតំបែរ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងស្ត្រីជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

Previous article​​កញ្ចាស់តណ្ហាក្រាស់ ល្បួងក្មេងស្រីអាយុ ១៣ឆ្នាំ រំលោភបានសម្រេចរហូតដល់ ៥ដង ទើបបែកធ្លាយដឹងដល់ម្ដាយ
Next articleកូវីដ១៩៖ ស្លាប់១២ ជាសះស្បើយ៧១៧នាក់ និងរកឃើញថ្មី៤៨៦នាក់