​​កញ្ចាស់តណ្ហាក្រាស់ ល្បួងក្មេងស្រីអាយុ ១៣ឆ្នាំ រំលោភបានសម្រេចរហូតដល់ ៥ដង ទើបបែកធ្លាយដឹងដល់ម្ដាយ

0

ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានឃាត់ខ្លួនបុរសចំណាស់ល្មោភកាម ម្នាក់ក្រោយល្បួងចាប់រំលោភ ក្មេងស្រីអាយុ ១៣ឆ្នាំ កាលពីអំឡុងខែមីនា ឆ្នាំ២០២១ ចំណុចក្រោមស្ពានម្ដុំអ្នកតាក្បាល ប្រាំបីភូមិព្រែកឫស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល បានសម្រេចរហូតដល់ ៥ដង ។

ជនរងគ្រោះមានឈ្មោះល គ ឡ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យមានឈ្មោះ ទឹម ទូច ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)

សភាពរឿងហេតុ៖ នៅក្នុងអំឡុងខែមិនាឆ្នាំ២០២១ វេលាម៉ោង៩ និង០០ នាទី ឈ្មោះ ល គ ឡ បានយកគោទៅចងឲ្យស៊ីស្មៅ នៅម្ដុំព្រែកអ្នកតាក្បាលប្រាំបី ក្នុងពេលនោះ ឈ្មោះ ល គឡ បានទៅប្រាប់ឈ្មោះ ឡុក ឡន ដែលកំពុងលើកស្រូវនៅក្នុងស្រែក្បែរ ម្ដុំនោះដែរថាឈ្មោះទឹម ទូច បានចាប់ផ្ដួលខ្លួនគេទៅលើពំនូកបាវស្រូវ ជាប់ផ្លូវរួចស្ទាបច្របាច់ដោះលូកស្ទាបក្តិត (ប្រដាប់ភេទ) ហើយប្រាប់ថាកុំឲ្យប្រាប់អ្នកណាដោយ ឈ្មោះទឹម ទូច សន្យាថានិងឱ្យលុយ ៣ម៉ឺនរៀល និងទូរសព្ទដៃមួយគ្រឿង នៅពេលដែលឈ្មោះទឹម ទូច លក់គោរបស់គាត់ដាច់ ។ ពេលនោះឈ្មោះឡុក ឡន បានសម្លឹងមើលទៅ ពំនូកបាវស្រូវឃើញឈ្មោះទឹម ទូច ឈរនៅទីនោះ ។

ប្រហែលជា ១០ ថ្ងៃក្រោយមក នៅវេលាម៉ោង១៤.០០នាទីឈ្មោះឡុក ឡននិងឈ្មោះខឹម សារិទ្ធ កំពុងអង្គុយនិយាយគ្នា នៅក្នុងសាលារៀនព្រែកឫស្សី ឈ្មោះ ល គ ឡ បានមកនិយាយប្រាប់ម្តងទៀតថាឈ្មោះទឹម ទូច បានលួងលោមនិងបបួលខ្លួនគេឈ្មោះ ល គ ឡ ឱ្យលក់ខ្លួនឱ្យឈ្មោះ ទឹម ទូច ។ ដោយឈ្មោះ ល គ ឡបញ្ជាក់ថា ឲ្យតែរៀងរាល់នៅពេលខ្លួន គេទៅឃ្វាលគោនៅម្ដុំអ្នកតាក្បាលប្រាំបី ក្រោយមកទៀតឈ្មោះ ល គ ឡ បាននិយាយប្រាប់ឈ្មោះ ឡុក ឡន បន្តបន្ទាប់ចំនួនពីរលើកទៀត បញ្ជាក់ថាឈ្មោះ ទឹម ទូច បានធ្វើបាបតាមចាប់ខ្លួនគេឈ្មោះ ល គ ឡ នេះរហូតនៅពេលដែល ទៅឃ្វាលគោម្ដងៗតែឈ្មោះ ឡុក ឡន មិនទាន់បានទៅប្រាប់ឪពុកម្ដាយឈ្មោះ ល គ ឡ ទេ។លុះនៅថ្ងៃទី៣ ខែ៦ ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ០០ នាទី ឈ្មោះយី លីមបានទៅតាមហៅកូនឈ្មោះ ល គ ឡ នៅម្ដុំអ្នកតាក្បាលប្រាំបី ហើយឃើញកូនអង្គុយលើអង្រឹង ក្បែរអ្នកតាក្បាលប្រាំបីនោះហើយឈ្មោះ យី លឹម បានហៅកូនត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះឈ្មោះ ល គឡ បានប្រាប់ឪពុកម្ដាយថា ពេលគេអង្គុយនៅលើអង្រឹង ក្បែរខ្ទមអ្នកតាក្បាលប្រាំបីនោះឈ្មោះទឹម ទូចនៅទីនោះដែរ ហើយលួងលោមចង់រួមភេទ ជាមួយខ្លួនគេដោយសន្យាឲ្យលុយ ៣ម៉ឺនរៀល និងទិញទូរសព្ទឲ្យមួយគ្រឿង ឈ្មោះ ល គឡ បន្តរៀបរាប់អំពីសកម្មភាពឈ្មោះ ទឹម ទូច ធ្វើមកលើខ្លួនគេឈ្មោះ ល គ ឡ រយៈពេលកន្លងមកដោយបានចាប់រំលោភ រួមភេទជាមួយគេបានសម្រេចចំនួន ៥ដងហើយ ។ ចំពោះការសាកសួរឈ្មោះ ទឹម ទូច ឆ្លើយថាមិនបានប្រព្រឹត្តសកម្មភាព អ្វីទៅលើឈ្មោះល គ ឡ ទេ គ្រាន់តែធ្លាប់ដេញឈ្មោះ ល គ ឡ មិនឲ្យយកគោមកចងក្បែរ ស្រូវរបស់គាត់ប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកដល់អធិការដ្ឋាន នគរបាលស្រុកល្វាឯម ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី ៕