យប់ថ្ងៃទី៩! ឃាត់ខ្លួនអ្នកល្មើសបម្រាម ជាង១ពាន់នាក់ ពិន័យជាប្រាក់ជាង២០លានរៀល

0

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៨៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ចំនួន ១,៥៨២នាក់ និងយានយន្តចំនួន ៥៥៦គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ២២,២០០,០០០រៀល សរុប៧៤៧​ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ៧៤៧ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៥៨២នាក់
២.ឃាត់យានយន្ត ចំនួន ៥៥៦គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ២២,២០០,០០០រៀល៕