Home សង្គម ប្រមុខការពារជាតិ ដាស់តឿន កងទ័ពអាវស អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល ខណៈវីរុស Delta បានឆ្លងចូលក្នុងសហគមន៍

ប្រមុខការពារជាតិ ដាស់តឿន កងទ័ពអាវស អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល ខណៈវីរុស Delta បានឆ្លងចូលក្នុងសហគមន៍

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារក្រើនរំលឹកដល់ ពេទ្យយោធា ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «សូមកងទ័ពអាវស ក៏ដូចជាពេទ្យយោធារបស់យើង ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍របស់យើងហើយ»។

សូមរំលឹកថា យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,២៦៩,៧៤៤នាក់៕

Previous articleបិទខ្ទប់ សង្កាត់ផ្សារ​ដើម​គ​ យកសំណាកបុគ្គលិក នឹងភ្ញៀវបរទេស ទាំងអស់ក្រោយមានអ្នកជំងឺ ចូលស្នាក់នៅសណ្ឋាគារ ឡាក់គីស្តារ
Next articleយប់ថ្ងៃទី៩! ឃាត់ខ្លួនអ្នកល្មើសបម្រាម ជាង១ពាន់នាក់ ពិន័យជាប្រាក់ជាង២០លានរៀល