Home សង្គម ក្មេងទំនើង ២ក្រុម ជិះម៉ូតូ ៥គ្រឿង ប្រដាប់ដោយដាវ និងកាំបិត ដេញកាប់គ្នាផ្អើលប្រជាពលរដ្ឋ

ក្មេងទំនើង ២ក្រុម ជិះម៉ូតូ ៥គ្រឿង ប្រដាប់ដោយដាវ និងកាំបិត ដេញកាប់គ្នាផ្អើលប្រជាពលរដ្ឋ

0

ភ្នំពេញ៖ ក្រុមក្មេងទំនើង ២ក្រុមមានគ្នា ៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ចេញបង្រ្កាប បានភ្លាមៗ ទៅតាមពាក្យបណ្តឹងរបស់ពលរដ្ឋ បន្ទាប់ពីក្រុមជនទាំងនេះជិះម៉ូតូ ៥គ្រឿង ប្រដាប់ដោយដាវនិងកាំបិត ធ្វើសកម្មភាពវាយតប់កាប់ចាក់គ្នា កាលពីយប់ថ្ងៃទី៨ ខែសីហា នៅចំណុចស្ពានឆ្លូង ភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ខេត្តចាត់ការបន្ត តាមនីតិវិធី ៕

Previous articleថ្លើមធំមែន! ហ៊ានយករូប ស្នងការខេត្តកំពត និងមន្រ្តីជាន់ខ្ពស់ ក្រសួងយុត្តិធម៍ ដាក់តាំង Profile ហ្វេសប៊ុក ដោយគ្មានការអនុញ្ញាត
Next articleធ្វើជាងម៉ាស៊ីនត្រជាក់ មិនសូវកាក់កប បែកគំនិតចេញលួចម៉ូតូ ត្រូវជាប់ខ្នោះសមត្ថកិច្ច