ធ្វើជាងម៉ាស៊ីនត្រជាក់ មិនសូវកាក់កប បែកគំនិតចេញលួចម៉ូតូ ត្រូវជាប់ខ្នោះសមត្ថកិច្ច

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី៨ សីហា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ (យកកូនសោរម៉ូតូចាក់ដេរបញ្ឆេះ) កាលពីថ្ងៃទី៧ សីហានៅចំណុចម្តុំរោងឈើ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ អ៊ុំ សាវ៉ាត (វ៉ាត) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រាជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ដខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ1AF-6985 របស់ជនរងគ្រោះឈ្មោះ សន ថា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករដ្ឋករទឹក ស្នាក់នៅផ្ទះលេខ១៥I ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌទួលសង្កែ ។

សម្ភារៈបន្សល់ទុក៖ ម៉ូយូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាក លេខ ភ្នំពេញ1AF-6985 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕