អាងអីហ្នឹង! សមត្ថកិច្ចកំពុងដោះស្រាយ រឿងម៉ូតូបុកគ្នា ស្រាប់តែមានបុរសម្នាក់សម្ញែងកាំភ្លើង ស្រែកឡូឡាដាក់សមត្ថកិច្ច

0

ភ្នំពេញ៖ កើតមានរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ កម្លាំងសមត្ថកិច្ចក៏ចុះទៅជួអន្តរាគមន៍ ជួយដោះស្រាយ ស្រាប់តែមានបុរសម្នាក់ មានសៀតកាំភ្លើង និងអាយឌីជាប់ចង្កេះ មិនដឹងមកពីណា មកស្រែកឡូឡាដាក់សមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្រាបៀអង្គរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PSX ពណ៌ខ្មៅ ដឹកប្រពន្ធធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅ​កើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានបុរសម្នាក់ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ ធ្វើដំណើរមកពីក្រោយ និងបុកពេញទំហឹងហឹងបណ្តាល ឱ្យដួលទៅនឹងថ្នល់ភ្លាមនោះ ក៏មានយុវជនម្នាក់ដែលជាកូន របស់បុរសជិះម៉ូតូ PCX បានជិះម៉ូតូម៉ាក Nex ពណ៌ក្រហម មកពីក្រោយក៏បុកបន្តទៀត គលើគ្នាបណ្តាលឱ្យរបួស។

ប្រភពបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏ចុះមកដល់កំពុងធ្វើការ សម្របសម្រួលតែដោយសារ មិនត្រូវគ្នាក៏ធ្វើការវាស់វែង ដើម្បីយកម៉ូតូទាំង៣គ្រឿងយកទៅ រក្សាទុកភ្លាមនោះស្រាប់តែ មានបុរសម្នាក់ស្លៀកពាក់ស៊ីវិល មិនដឹងមកពីណា ដោយសៀតកាំភ្លើងខ្លីមួយដើម អាយឌីមួយដើម មកឡូឡាដាក់កម្លាំងសមត្ថកិច្ច មិនឱ្យធ្វើការវាស់វែងយកម៉ូតូទៅនោះទេ។ ភ្លាមៗសមត្ថកិច្ច ក៏សុំកម្លាំងអន្តរាគមន៍ មកភ្លាមនោះបុរសខាងលើ ក៏រត់ចូលក្នុងព្រៃដីឡូត៍មួយកន្លែងបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកម៉ូតូទាំង ៣គ្រឿងយកទៅរក្សាទុក និងហៅភាគីខាងម៉ូតូ ទៅដោះស្រាយនៅអធិការដ្ឋាន នគរបាលពោធិ៍សែនជ័យ ថែមទាំងសួរនាំអំពីបុរសដែល ឡាំប៉ាដាក់សមត្ថកិច្ចដើម្បីឱ្យចូលខ្លួនមក ដោះស្រាយតាមច្បាប់ ៕