ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៨ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ក្នុងចំណោមខេត្តទាំង៨រួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ២៦នាក់ ។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន ២៤នាក់ថ្មី (២៣ករណី ជាពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល) ។
+ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ៧៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥៩៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៤៥នាក់ ស្លាប់៤៨នាក់។
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧៣នាក់ថ្មី និងមានករណីជាសះស្បេីយ ៧១៤នាក់ ។
+ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៦២ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៣៦០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៨៩៣ នាក់ ស្លាប់ចំនួន៩នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ថ្មី ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប៧៤៧នាក់ ស្រី៣៧៣ និងជាសះស្បើយ ចំនួន៤២១នាក់ ស្រី២១៦នាក់ និងស្លាប់០២នាក់។
+ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៣៩នាក់ និងស្លាប់ចំនួន០១នាក់។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤០១នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩៦៥នាក់ ស្លាប់៦២នាក់ និង២៣៧៥នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។







