ឆាតរាយការណ៍ ទៅសមត្ថកិច្ចថា ភោជនីយដ្ឋាន ភ្នំយ៉ាត​ នៅថ្នល់ទទឹង​ លួចបើក​ជួបជុំផឹកស៊ី តែពេលសមត្ថកិច្ចទៅដល់…

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនសាធារណជន និង​ ម្ចាស់គណនីហ្វេសប៊ុក​ សុំមិនបញ្ចេញឈ្មោះ ដែលបាន Inbox និង Comment ក្នុងផេកហ្វេសបុកស្នងដ្ឋាននគរបាលខេត្តកណ្តាល​ មានខ្លឹមសារ៖​ លោកស្នងការ​ ភោជនីយដ្ឋានឈ្មោះ​ ភ្នំយ៉ាត​ នៅថ្នល់ទទឹង​ លួចបើក​ និងជួបជុំផឹកស៊ីយ៉ាងសប្បាយ ដែលបា​នល្មើសបម្រាមវិធានការសុខាភិបាល​ ខ្ញុំជាប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល​ សូមជួយចាត់វិធានការដើម្បីចូលរួម បង្ការជំងឺឆ្លងមេរោគកូវីដ-១៩​ នៅកម្ពុជា។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានការចង្អុលបង្ហាញ ពីក្រុមការងារប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ សូមធ្វើការបំភ្លឺដូចខាងក្រោម៖​

នៅថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង២១និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរង​ បានចុះទៅដល់ទីតាំងភោជនីយដ្ឋាន​ភ្នំយ៉ាត​ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ពិនិត្យ​ឃើញថាពុំមានការបើកលក់ដូរនោះទេ​ ហើយកម្លាំងសមត្ថកិច្ច បានធ្វើកិច្ចសន្យាបន្ថែមជាមួយម្ចាស់ហាង​ ហាមមិនឱ្យធ្វើការលក់ដូរជួបជុំផឹកស៊ីឡើយ​ ត្រូវគោរពតាមវិធានការរាជរដ្ឋាភិបាល​ និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល​ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ ៕