Home សង្គម ខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ថ្មី និងជាសះស្បើយ៥១នាក់

ខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ថ្មី និងជាសះស្បើយ៥១នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣១នាក់ថ្មី និងមានករណីអ្នកជាសះស្បេីយ ៥១នាក់ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕

Previous articleកំពុងចាក់ប្លង់សេ សង់ផ្ទះសំណាក់សុខៗ ស្រាប់តែបាក់សង្កត់កម្មករសំណង់ ៣នាក់ របួសធ្ងន់ស្រាល
Next articleឆាតរាយការណ៍ ទៅសមត្ថកិច្ចថា ភោជនីយដ្ឋាន ភ្នំយ៉ាត​ នៅថ្នល់ទទឹង​ លួចបើក​ជួបជុំផឹកស៊ី តែពេលសមត្ថកិច្ចទៅដល់…